នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កេីត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយ ឯកឧត្តមខៀវ មុត ប្រធានក្រុម បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធរោងចក្រផលិតចំណីអាហារ ក្រុមហ៊ុន ស៊ី.ភីខេមបូឌា ចំកាត់ ស្ថិតនៅភូមិឈេីទាល ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។