ឯកឧត្តម ហែម ខន បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នៅក្នុងឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ថ្ងៃសៅរ៌ ទី30 ខែមេសា ឆ្នាំ2022
រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហែម ខន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាអនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំចំនួន ១០នាក់ មន្រ្តីភូមិចំនួន ៤៨នាក់ និងមន្ត្រីរាជការចូលនិវត្តន៍ចំនួន ១៦នាក់ នៅក្នុងឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សរុប ៧៤នាក់ ដើម្បីពិនិត្យមើលផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខ។ ក្នុងឱកាសនោះដែរឯកឧត្តម បានឧបត្ថម្ភជូនសមាជិកចូលរួមក្នុងពិធីទាំង ៧៤នាក់ ដោយម្នាក់ៗទទួលបាន ៖ ក្រម៉ា ០១ ,សាប៊ូ ០២ដុំ , ប៊ីចេង ០១កញ្ចប់( ទម្ងន់ ២៥០ ក្រាម) និងថវិកាសម្រាប់និវត្តន៍ជនក្នុងម្នាក់ទទួលបាន ១០០០០រៀល សរុបស្មើថវិកាចំនួន ១,៣២៩,២០០ រៀល។ ឧបត្ថម្ភថវិកាជូនក្រុមប្រឹក្សាឃុំខ្ទុំក្រាំង សម្រាប់បម្រើយុទ្ឋនាការបោះឆ្នោត ចំនួន ១,៥០០,០០០ រៀល។ ចំណាយថវិកាសរុបចំនួន ២,៨២៩,២០០ រៀល៕
អត្ថបទពាក់ព័ន្ធ