Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

គណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចរមណីដ្ឋានប្រាសាទសំបូរព្រៃគុក
 ថ្ងៃពុធ ទី​27 ខែមេសា ឆ្នាំ​2022
ក្នុងឱកាសបំពេញបេសកកម្មនៅលើទឹកដីខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដោយមានការអញ្ជើញទទួលស្វាគមន៍ និងអមដំណើរដោយលោកអភិស្រុក លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ និងអាជ្ញាធរជាតិសំបូរព្រៃគុក បានអញ្ជើញទស្សនកិច្ចរមណីដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីស្វែងយល់អំពីការគ្រប់គ្រងកិច្ច ការអភិរក្ស ការជួសជុលប្រាសាទនានា ដែលបាននឹងកំពុងតែអនុវត្ត ដោយអាជ្ញាធរជាតិសំបូរព្រៃគុក និងការអភិវឌ្ឍវិស័យទេសចរណ៍ នៅក្នុង តំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ។
រមណីដ្ឋានសំបូរព្រៃគុក គឺជាអតីតរាជធានីចាស់ ឈ្មោះថា ឦសានបុរៈ ពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រហ្មញ្ញសាសនា ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ ឬព្រះឥសូរនិយម។ ប្រាសាទសំបូរព្រៃគុកត្រូវបានអង្គការយូណេស្កូ ចុះបញ្ជី ជាបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧៕

អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី