Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

គណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា ចុះឈ្វេងយល់ការងារជាសមត្ថកិច្ច ជាមួយរដ្ឋបាលខេត្តកំពង់ធំ
 ថ្ងៃអង្គារ៍ ទី​26 ខែមេសា ឆ្នាំ​2022

នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំ ជាមួយរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងដោយមានការចូលរួមពីសំណាក់ ប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដើម្បីឈ្វេងយល់អំពីៈ«ការយល់ដឹង និងការចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ភាពងាយស្រួល និងបញ្ហាប្រឈមនានាក្នុងការអនុវត្តតួនាទីភារកិច្ចក្នុងក្របខ័ណ្ឌនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងលទ្ធផលការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងការអភិវឌ្ឍមូលដ្ឋាន» ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ធំ។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី