នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយនឹងក្រុមប្រឹក្សាក្រុង កងកម្លាំប្រដាប់អាវុធទាំងបីប្រភេទ ក្រុមប្រឹក្សាសង្កាត់ ដឹកនាំដោយលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ដើម្បីសិក្សាឈ្វេងយល់អំពី វឌ្ឍនភាព បញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច លទ្ធផលនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វឌ្ឍនភាព និងបញ្ហារប្រឈមនានានៃការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងសំណូមពរនានាដែលអាជ្ញាធរក្រុងបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក នៅសាលាក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ប្រភព៖នាយកដ្ឋានព័ត៌មាន