នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកក្រុមប្រឹក្សាឃុំត្រពាំវែង និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន២៥៧នាក់ នៅសាលាឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានផ្តាំផ្ញើដល់អាជ្ញាធរ និងប្រជាពរលដ្ឋទាំងអស់ត្រូវថែទាំសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ តាមសហគមន៍ ពិសេសត្រូវរួមសហការណ៍គ្នាអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ព្រមទាំងនាំគ្នាបន្តទៅចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូលទី២ ទី៣ និងដូសទី៤ ឱ្យបានគ្រប់ៗគ្នា។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានឧបត្ថម្ភថវិកាជូនប្រជាពលរដ្ឋចំនួន ២៥៧នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០,០០០រៀល ឧបត្ថម្ភសំលៀកបំពាក់ដល់ប្រជាការពារ ៩០កំប្លេ ចូលរួមរំលែកទុក្ខនិងចូលបច្ច័យបុណ្យសពប្រជាពលរដ្ឋចំនួន ០៨គ្រួសារ ដោយក្នុងមួយគ្រួសារៗ ២០០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ២១,៨៤០,០០០រៀល (ម្ភៃមួយលាន ប្រាំបីសែន បួនម៉ឺនរៀល)៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន