Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ហែម ខន បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋ រួមជាមួយមន្ត្រីរាជការចូលនិវត្តន៍ នៅក្នុងឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
 ថ្ងៃសុក្រ ទី​22 ខែមេសា ឆ្នាំ​2022

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហែម ខន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាអនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋ រួមជាមួយមន្ត្រីរាជការចូលនិវត្តន៍ នៅក្នុងឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សរុបចំនួន១១៣នាក់។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានធ្វើការពិនិត្យមើលផែនការនៃដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ ព្រមទាំងបានឧបត្ថម្ភជូនដល់មន្ត្រីឃុំ ភូមិ និងនិវត្តន៍ជន សរុបចំនួន ១១៣នាក់ ដោយម្នាក់ៗទទួលបាន៖ ក្រម៉ា០១, សាប៊ូ០២ដុំ, នំប៉័ង០២ដើម, ត្រីខ០១កំប៉ុង, ទឹកសុទ្ឋ០១ដប និងថវិកា ១០,០០០រៀល សរុបជាថវិកាស្មើនឹង ២៥,៨០០រៀល (២៥,៨០០៛ x ១១៣នាក់ = ២,៩១៥,៤០០ រៀល) ឧបត្ថម្ភថវិកាជូនរដ្ឋបាលឃុំធម្មតាអរសម្រាប់បម្រើយុទ្ឋនាការបោះឆ្នោត ចំនួន ១,០០០,០០០ រៀល។ សរុបថវិការួមមានចំនួន ៣,៩១៥,៤០០ រៀល។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី