Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ហែម ខន បានអញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ថ្នាក់​ដឹកនាំខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋ រួមជាមួយមន្ត្រីរាជការចូលនិវត្តន៍ នៅក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
 ថ្ងៃព្រហស្បតិ៍ ទី​21 ខែមេសា ឆ្នាំ​2022

នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហែម ខន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាអនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានអញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ថ្នាក់​ដឹកនាំខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋ រួមជាមួយមន្ត្រីរាជការចូលនិវត្តន៍ នៅក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សរុបចំនួន ៩១នាក់។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានធ្វើការពិនិត្យមើលផែនការនៃដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ ព្រមទាំងបានឧបត្ថម្ភជូនដល់មន្ត្រីឃុំ ភូមិ និងនិវត្តន៍ជន សរុបចំនួន ៨៤នាក់ ដោយម្នាក់ៗទទួលបាន៖ ក្រមា០១, សាប៊ូ០២ដុំ, នំប៉័ង០២ដើម, ត្រីខ០១កំប៉ុង និងទឹកសុទ្ឋ០១ដប សរុបជាថវិកាស្មើនឹង ១៥,៨០០រៀល (១៥,៨០០៛ x ៨៤នាក់ = ១,៣២៧,២០០ រៀល)។ ជូនរដ្ឋបាលឃុំថវិកា ៣០០,០០០រៀល និងជូនថវិកាសម្រាប់បម្រើយុទ្ឋនាការបោះឆ្នោត ចំនួន ១,០០០,០០០ រៀល។ សរុបថវិការួមមានចំនួន ២,៦២០,០០០ រៀល។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី