នាថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទីព្រឹក ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសាព័ត៌មានជាតិ និងអន្តរជាតិ ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ វិមានព្រឹទ្ធសភា។