នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំគណៈកម្មការទី១០ ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម គង់ សារាជ និងឯកឧត្តម ម៉ម ប៊ុននាង ដើម្បីពិនិត្យ ពិភាក្សា និងត្រៀមយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ៕