Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ឡាន់ ឆន អញ្ជើញចូលរួមពិធីសូត្រមន្តអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦
 ថ្ងៃព្រហស្បតិ៍ ទី​14 ខែមេសា ឆ្នាំ​2022

នារសៀលថ្ងៃទី១៣ខែមេសាឆ្នាំ២០២២ នៅសាលប្រជុំខេត្តត្បូងឃ្មុំ ឯកឧត្តម ឡាន់ ឆន លេខាធិការ គណៈកម្មការទី១០ ព្រឹទ្ធសភា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលោកជំទាវ បានអញ្ជើញចូលរួមជាមួយឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រិក្សាខេត្ត និងលោកជំទាវ ,ឯកឧត្តមបណ្ឌិត
ជាម ច័ន្ទសោភណ្ឌ អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ បានអញ្ជើញចូលរួមពិធីសូត្រមន្តអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី