Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា នៅខេត្តកំពត
 ថ្ងៃអង្គារ៍ ទី​5 ខែមេសា ឆ្នាំ​2022


នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា ដើម្បីដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ ស្ថិតនៅក្នុងឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។
សមិទ្ធផលទាំងនោះរួមមាន៖ ផ្លូវថ្នល់ក្រាលគ្រួសក្រហម០១ខ្សែ ដែលមានប្រវែងទទឹង(6m x 2000m) សាលាឆទាន០១ខ្នងមានទំហំ(15m x 20m) ស្រះទឹក០១(40m x 100m) និងលូទឹកឆ្លងកាត់អូរ(50m) ដោយចំណាយអស់ថវិកាសរុបចំនួន ២០៧,១៩៤,០០០រៀល(ពីររយប្រាំពីរលាន ដប់ប្រាំបួនម៉ឺនបួនពាន់រៀល) ចាប់ផ្តើមសាងសង់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ហើយការសាងសង់បានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ជាអំណោយរបស់ឯកឧត្តម ម៉ម ប៊ុននាង និងលោកជំទាវ ធុល ឡារី ។
ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវ ក៏បាននាំយកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៥០០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារ៉ុង០១ និងថវិកា២ម៉ឺនរៀល ព្រមទាំងរៀបចំអាហារសាមគ្គី៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី