នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទី គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា(គណៈកម្មការទី១០) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើ៖ ១.ពិនិត្យឆ្លងរបាយការណ៍ស្តីពីសកម្មភាពការងាររបស់គណៈកម្មការទី១០ប្រចាំខែមីនា។ ២.ពិនិត្យឆ្លងរបាយការណ៍ស្តីពីសកម្មភាពការងាររបស់គណៈកម្មការទី១០ប្រចាំត្រីមាសទី១។ ៣.ពិនិត្យឆ្លងរបាយការណ៍ថវិកាគណៈកម្មការទី១០ ប្រចាំខែមីនា។ ៤.ពិនិត្យ និងពិភាក្សាគម្រោងបេសកកម្មទៅខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង។ ៣-បិទបញ្ជីចំណូល-ចំណាយថវិកាប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ។ ៤-បញ្ហាផ្សេងៗ ៕