នាព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:៣០ នាទី ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយស្រុកអូរាំងឪ ព្រមទាំង លោក ងួន ប៊ុណ្ណាន អភិបាលស្រុក បានអញ្ជើញជួបសំណេះសំណាលជាមួយយុវជនទូទាំងស្រុកអូរាំងឪ ចំនួន១៣៤នាក់ ស្ថិតនៅសាលាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានឧបត្ថមថវិកាដល់យុវជនចំនួន ១៣៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន ២០,០០០រៀល។