Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ឡាន់ ឆន អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជន និងអតីតយុទ្ធជនចំនួន ២២០នាក់
 ថ្ងៃពុធ ទី​23 ខែមីនា ឆ្នាំ​2022


នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៨:០០ នាទី ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយស្រុកអូរាំងឪ និងលោក ងួន ប៊ុណ្ណាន អភិបាលស្រុក បានអញ្ជើញជួបសំណេះសំណាលជាមួយ និវត្តជនដែលជាអតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជនចំនួន២២០នាក់ ស្ថិតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានឧបត្ថមថវិកាដល់និវត្តជន និងអតីតយុទ្ធជនចំនួន ២២០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ៥០,០០០រៀល។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី