ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាកិត្តិយសក្នុងពិធីសំណេះសំណាលអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២
ថ្ងៃអាទិត្យ ទី6 ខែមីនា ឆ្នាំ2022
នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងពិធីសំណេះសំណាលដើម្បីអបរសាទរខួបអនុស្សាវរីយ៍លើកទី១១១ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ ” សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត ” ក្រោមអធិបតីភាព ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់អាជ្ញាធរស្រុក ឃុំ និងក្រុមការងារនារីស្រុក-ឃុំ- ភូមិ សរុបចំនួន ៧៧២នាក់ ស្ថិតនៅឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អត្ថបទពាក់ព័ន្ធ