ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាកិត្តិយសក្នុងជំនួបសម្តែងការគួរសម រវាងសម្តេចប្រធានព្រឹទ្ធសភា ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី
ថ្ងៃព្រហស្បតិ៍ ទី24 ខែកុម្ភៈ ឆ្នាំ2022
នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី នៅវិមានព្រឹទ្ធសភា ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមជំនួបសវនាការការងារ និងសម្តែងការគួរសម រវាងសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងឯកឧត្តម ដាតូ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Dato’ Sri Ismail Sabri Bin YAAKOB) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទពាក់ព័ន្ធ