ឯកឧត្តម ហែម ខន អញ្ជើញជាកិត្តិយសក្នុងកម្មវិធីដឹងគុណចំពោះនិវត្តន៍ជន អតីតយុទ្ធជន និងព្រឹទ្ធាចារ្យ
ថ្ងៃច័ន្ទ ទី14 ខែកុម្ភៈ ឆ្នាំ2022
នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងពិធីដឹងគុណចំពោះនិវត្តន៍ជន អតីតយុទ្ធជន និងព្រឹទ្ធាចារ្យ ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយមានសមាសភាពចូលរួមសរុបចំនួន ២០០ នាក់ ស្ថិតនៅមន្ទីរអប់រំ យុវជន និងកីឡា ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ក្នុងពិធីនោះ ឯកឧត្តម បាននាំយកអំណោយមកប្រគល់ជូនដល់និវត្តន៍ជន អតីតយុទ្ធជន និងព្រឹទ្ធាចារ្យទាំង ២០០នាក់ ក្នុងម្នាក់ៗទទួលបាន បំពង់ទឹកក្តៅ ០១ កំប៉ុងបាញ់អាល់កុល ០១ ក្រម៉ា ០១ សឹង ០១ និងថវិកាចំនួន ១០០,០០០រៀល។