នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប លោកជំទាវ ឯម ផលាមុនី សមាជិកាគណៈកម្មការទី១០ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមេភូមិ អនុភូមិ និងជំនួយការភូមិជានារី ចំនួន ៥៩នាក់ និងមានការចូលរួមពីលោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាល ស្រុកប្រាសាទបាគងផងដែរ។ ក្នុងឱកាសនោះ លោកជំទាវ បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់់ ឱ្យបន្តពង្រឹងវិធានការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ពិសេសត្រូវចូលរួមអនុត្តឱ្យបានទាំងអស់នូវវិធានការសុខាភិបាល ៣កុំ ៣ការពារ។
មុននឹងបញ្ចប់ លោកជំទាវ បាននាំយកអំណោយជូនដល់មេភូមិ អនុភូមិ និងជំនួយការភូមិជានារី ចំនួន ៥៩នាក់ ដោយក្នុងម្នាក់ៗទទួលបានសាប៊ូ ០១ដុំ កន្សែងពោះគោ ០១ និងថវិកាចំនួន៣០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន ២,៥៧០,០០០រៀល។