នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំជំនីក ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការផ្តល់សេវាសាធារណៈ និងការផ្សព្វផ្សាយអំពីវិធានការសុខាភិបាលការពារពីជំងឺរាតត្បាតនៃជំងឺកូវីដ-១៩ ស្ថិតនៅឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម បាននាំយកអាវយឺត ៥០ មួក ៥០ អាកុល ម៉ាស់ និងថវិកាមួយចំនួនប្រគល់ជូនដល់អាជ្ញាធរឃុំផងដែរ។