លោកជំទាវ ឯម ផលាមុនី អញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកប្រាសាទបាគង
ថ្ងៃអង្គារ៍ ទី1 ខែកុម្ភៈ ឆ្នាំ2022
នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាស្រុកប្រសាទបាគង ខេត្តសៀមរាប លោកជំទាវ ឯម ផលាមុនី សមាជិកាគណៈកម្មការទី១០ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធរស្រុកប្រាសាទបាគងដឹកនាំដោយលោក សូ ផ្លាតុង អភិបាលនៃគណៈអភិបាលស្រុក ដើម្បីស្វែងយល់អំពីវឌ្ឍភាព និងបញ្ហាប្រឈមនៃការផ្តល់សេវាសាធារណៈ លទ្ធផលនៃការចុះឈ្មោះបោះឆ្នោត និងត្រៀមលក្ខណៈចូលរួមរៀបចំការចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនាពេលខាងមុខ និងការអភិវឌ្ឍមូលដ្ឋាន ។
ក្នុងឱកាសនោះដែរ លោកជមទាវ បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួនដល់អាជ្ញាធរស្រុកប្រាសាទបាគងផងដែរ។