Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១០ព្រឹទ្ធសភា
 ថ្ងៃពុធ ទី​26 ខែមករា ឆ្នាំ​2022

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១០ព្រឹទ្ធសភា
========
នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន០៣គឺ៖
១-ពិនិត្យឆ្លងរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈកម្មការទី១០ព្រឹទ្ធសភាប្រចាំខែមករា ឆ្នាំ២០២២។
២-ពិនិត្យរបាយការណ៍ថវិកាគណៈកម្មការទី១០ព្រឹទ្ធសភា ប្រចាំខែមករា ឆ្នាំ២០២២។
៣-បញ្ហាផ្សេងៗ និងការចូលរួមជាមតិយោបល់របស់ឯកឧត្តម លោកជំទាវសមាជិកអង្គប្រជុំ។
កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន លេខាធិការ និងលោកជំទាវសមាជិក នៃគណៈកម្មការទី១០ព្រឹទ្ធសភា ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១០ព្រឹទ្ធសភា។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី