នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិ ភាគទី២ រួមជាមួយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយស្រុកអូរាំងឪ លោកជំទាវ សាន្ត អរុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូរាំងឪ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារស្រុកអូរាំងឪប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ ដែលមានសមាសភាពចូលរួមពីមន្ត្រីការិយា ល័យជុំវិញស្រុក មេឃុំ ជុំទប់ និងមេភូមិនៃឃុំទាំង៧របស់ស្រុកអូរាំងឪ សរុបចំនួន ២០០នាក់៕