ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះសំណេះសំណាលជាមួយអាជ្ញាធរឃុំ និងប្រជាពលរដ្ឋឃុំត្រពាំងវែង
ថ្ងៃអាទិត្យ ទី2 ខែមករា ឆ្នាំ2022
នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំត្រពាំងវែង និងប្រជាពលរដ្ឋចំនួន ១០១នាក់ ដើម្បីស្វែងយល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងការអនុវត្តកម្មវិធីនយោបាយភូមិឃុំ មានសុវត្ថិភាពនៅមូលដ្ឋានឃុំ។
ឯកឧត្តមប្រធាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តអនុវត្តវិធានសុខាភិបាល ហើយត្រូវត្រៀមលក្ខណៈសម្បត្តិ និងឯកសារឱ្យបានគ្រប់គ្រាន់ សម្រាប់ទៅចូលរួមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាដល់អាជ្ញាធរឃុំ និងប្រជាពលរដ្ឋទាំង១០១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៣០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ៤,២១៨, ០០០រៀល(បួនលានពីរសែនមួយម៉ឺនប្រាំបីពាន់រៀល) និងឧបត្ថម្ភថវិកាចំនួន២,១០០ដុល្លារ បន្ថែមទៀត ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំត្រពាំងវែង៕