Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចូលរួមជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុក និងប្រធានក្រុមប្រឹក្សាឃុំទូទាំងស្រុកល្វាឯម
 ថ្ងៃពុធ ទី​29 ខែធ្នូ ឆ្នាំ​2021

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានចូលរួមជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកល្វាឯមដឹកនាំដោយលោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក និងប្រធានក្រុមប្រឹក្សាឃុំចំនួន១៥ឃុំ ដោយមានការចូលរួមសរុប ១៨នាក់ ស្ថិតនៅស្រុកល្វាឯម ខេត្តកណ្តាល៕

 


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី