នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានចូលរួមជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុកមុខកំពូលដឹកនាំដោយលោក យី យ៉េន អភិបាលស្រុក និងប្រធានក្រុមប្រឹក្សាឃុំចំនួន៧ឃុំ ដោយមានការចូលរួមសរុប ១៦នាក់ ស្ថិតនៅ ស្រុកមុខកំពូល ខេត្តកណ្តាល៕