Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋឃុំគោកត្រប់
 ថ្ងៃអាទិត្យ ទី​26 ខែធ្នូ ឆ្នាំ​2021

នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋឃុំគោកត្រប់ចំនួន១៧៤នាក់ ស្ថិតនៅសាលាឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមប្រធាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាព្រឹទ្ធសភា ជូនដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមប្រធានបានអំពាវនាវដល់អាជ្ញាធរឃុំគោកត្រប់ ឱ្យបន្តអប់រំបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព រីឯបងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាល គឺ៣កុំ ៣ការពារ និង២ចូលរួម ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងប្រទេសជាតិចាកឆ្ងាយពីជំងឺកូវីដ-១៩ ហើយជួបតែសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍ។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានឧបត្ថម្ភដល់អាជ្ញាធរឃុំ និងប្រជាពលរដ្ឋទាំង១៧៤នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣០,០០០រៀល និងឧបត្ថម្ភថវិកាមួយចំនួនសម្រាប់អង្គពិធី ដោយចំណាយអស់ថវិកាសរុបចំនួន៨,២៦២,០០០រៀល (ប្រាំបីលាន ពីរសែន ប្រាំមួយម៉ឺន ពីរពាន់រៀល)។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី