ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១០ព្រឹទ្ធសភា
ថ្ងៃព្រហស្បតិ៍ ទី23 ខែធ្នូ ឆ្នាំ2021
នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា(គណៈកម្មការទី១០) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យឆ្លងរបាយការណ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់គណៈកម្មការទី១០ ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២១ និងពិនិត្យឆ្លងរបាយការណ៍ថវិកាប្រចាំខែធ្នូ និងឆ្នាំ២០២១ និងលើកទិសដៅការងារបន្ត ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា៕