នាព្រឹកថ្ងៃព្រហ្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ឯម ផលាមុនី សមាជិកាគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកជំទាវ ឪ សុខុម សមាជិកាព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៤:៥៥ នាទី រសៀល ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។ សពលោកជំទាវ ឱ សុខុម តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ សាសនា នៅគេហដ្ឋាន ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។