Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ហែម ខន អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរឃុំ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង នៅឃុំទំព័រមាស
 ថ្ងៃច័ន្ទ ទី​6 ខែធ្នូ ឆ្នាំ​2021

នៅថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា រួមដំណើរដោយ ឯកឧត្តម ទេព មាន បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរឃុំទំព័រមាស ដើម្បីស្តាប់របាយការណ៍នៃការចុះឈ្មោះបោះឆ្នោត និងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ របាយការណ៍វឌ្ឍនភាពឃុំ៥ឆ្នាំពី២០១៧-២០២២ ការរៀបចំគោលនយោបាយអភិវឌ្ឍន៍ឃុំឆ្នាំ២០២២-២០២៧ និងតុល្យភាពថវិកាឃុំ ស្ថិតនៅទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីជួបពិភាក្សាការងារជាមួយអាជ្ញាធរឃុំរួចមក ឯកឧត្តម បានបន្តជួបសំណេះសំណាល និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹងចំនួន ២២នាក់ ដោយក្នុងម្នាក់ៗទទួលបានភួយ០១,ក្រមា០១,ត្រីខ, នំប៉័ង,ទឹកសុទ្ធ និងថវិកាចំនួន ៣០,០០០រៀល ព្រមទាំងបានរៀបចំអាហារពេលព្រឹកជូនដល់ប្រជាពលរដ្ឋប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹងចំនួនមួយព្រឹកផងដែរ។ ដោយឡែកអាជ្ញាធរឃុំចំនួន ៧នាក់ ក្នុងម្នាក់ៗទទួលបានភួយ០១, ក្រមា០១,នំប៉័ង និងថវិកាចំនួន៣០.០០០រៀល ដែលចំណាយថវិការសរុបចំនួន ១,៩០៦,០០០រៀល៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី