នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មការទី១០ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់គណៈកម្មការប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្ត នៅសាលប្រជុំគណៈកម្មការទី១០ វិមានព្រឹទ្ធសភា៕