Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាលអាជ្ញាធរ និងប្រជាពលរដ្ឋឃុំគោកត្រប់
 ថ្ងៃអាទិត្យ ទី​21 ខែវិច្ឆិការ ឆ្នាំ​2021

នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋឃុំគោកត្រប់ចំនួន១១៧នាក់ ស្ថិតនៅសាលាឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានឧបត្ថម្ភដល់អាជ្ញាធរឃុំ និងភូមិចំនួន២២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល និងប្រជាពលរដ្ឋចំនួន៩៥នាក់ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣០,០០០រៀល ដែលចំណាយអស់ថវិកាសរុបចំនួន៧,៥៨០,០០០រៀល (ប្រាំលាន ប្រាំសែនប្រាំបីម៉ឺនរៀល)។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី