Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង
 ថ្ងៃអាទិត្យ ទី​14 ខែវិច្ឆិការ ឆ្នាំ​2021

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាល មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋ សរុបចំនួន៤៧៦នាក់ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរឃុំ ភូមិដែលបានខិតខំបំពេញការងារបានយ៉ាងល្អ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាសាធារណៈ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អ ធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។
ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មការ បានផ្តាំផ្ញើដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ និងសហគមន៍ ពិសេសត្រូវរួមសហការគ្នាអនុវត្តវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩។
ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ម ប៊ុននាង បានឧបត្ថម្ភថវិកាដល់ឃុំព្រែកស្លែងចំនួន៥០០,០០០រៀល ភូមិទាំង៤ ក្នុងឃុំព្រែស្លែង ក្នុងមួយភូមិៗទទួលបានថវិកាចំនួន២០០,០០០រៀល នាយប៉ុស្តិ៍រដ្ឋបាលឃុំថវិកាចំនួន៥០០,០០០រៀល សមាជិកក្រុមប្រឹក្សាឃុំចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០រៀល មេភូមិ សមាជិកភូមិចំនួន១២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០,០០០រៀល និងប្រជាពលរដ្ឋចំនួន២៨៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០,០០០រៀល និងឧបត្ថម្ភអង្គពិធីថវិកាចំនួន១,៩៦០,០០០រៀល ឧបត្ថម្ភថវិកាចំនួន៧០០ដុល្លារអាមេរិក សម្រាប់ទិញវិទ្យុទាក់ទងជូនប្រជាការពារចំនួន២០នាក់ ដោយចំណាយអស់ថវិកាសរុបចំនួន១២,៨០០,០០០រៀល (ដប់ពីរលាន ប្រាំបីសែនរៀល)៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី