នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំក្រុមការងារចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីចាត់វិធានការជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលបាននិងកំពុងរងគ្រោះដោយទឹកជំនន់។ ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានឧបត្ថម្ភថវិកាចំនួន ២៥.០០០.០០០រៀល(ម្ភៃប្រាំលានរៀល) ដល់ក្រុមការងារចុះជួយស្រុកកណ្តាលស្ទឹង សម្រាប់បន្តជួយដល់ប្រពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់៕