នាព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យឆ្លងរបាយណ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់គណៈកម្មការប្រចាំខែតុលា និងលើកទិសដៅការងារបន្ត ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១០ វិមានព្រឹទ្ធសភា ។