Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរឃុំត្រពាំងវែង និងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង
 ថ្ងៃសៅរ៌ ទី​23 ខែតុសា ឆ្នាំ​2021

នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរឃុំត្រពាំងវែង និងឃុំគោកត្រប់ ដែលបាននិងកំពុងមមាញឹកក្នុងការចូលរួមរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកុមារ ព្រមទាំងធ្វើបច្ចុប្បន្នភាពនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ម៉ម ប៊ុននាង បានឧបត្ថម្ភដល់ឃុំនីមួយៗថវិកាចំនួន ២,៦០០,០០០រៀល។ បន្ទាប់មក ឯកឧត្តម និងសហការី បានអញ្ជើញទៅចូលរួមរំលែកទុក្ខជាមួយប្រជាពលរដ្ឋ ដែលមានសមាជិកគ្រួសារដែលទើបទទួលមរណភាពចំនួន ១៥គ្រួសារ និងបានចូលបច្ច័យបុណ្យក្នុងមួយគ្រួសារៗចំនួន ២០០,០០០រៀល ដោយឡែកក្រុមគ្រួសារនៃសពលោក យូ រ៉ាន់ បច្ច័យចំនួន ៨០០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ៩,០០០,០០០រៀល៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី