លោកជំទាវ ឯម ផលាមុនី អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ និងតំណាងប្រជាពលរដ្ឋធ្វើចត្តាឡីស័ក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប
ថ្ងៃសុក្រ ទី22 ខែតុសា ឆ្នាំ2021
លោកជំទាវ ឯម ផលាមុនី អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ និងតំណាងប្រជាពលរដ្ឋធ្វើចត្តាឡីស័ក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប
===============
នាព្រឹកថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ឯម ផលាមុនី សមាជិកាគណៈកម្មការទី១០ ព្រឹទ្ធសភា សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អមដំណើរដោយលោក ស៊ូ ផ្លាតុង អភិបាលស្រុកប្រាសាទបាគង និងអាជ្ញាធរភូមិ ឃុំជាច្រើនរូប បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋក្រីក្រ និងតំណាងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក មកពីឃុំត្រពាំងធំ ឃុំមានជ័យ និងឃុំកណ្តែង សរុបចំនួន៥០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១០គីឡូ មីជាតិ ០១កេស ត្រីខ ០១យួរ(១២កំប៉ុង) និងថវិកាចំនួន ៣០,០០០រៀល ដោយចំណាយថវិកាសរុបចំនួន ៤,៥០០,០០០រៀល ស្ថិតនៅសាលាបឋមសិក្សាអារញ្ញរង្ស៊ី ឃុំកណ្តែង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
បន្ទាប់ពីបញ្ចប់ក្នុងពិធីសំណេះសំណាលរួចមក លោកជំទាវ បានអញ្ជើញចុះពិនិត្យទីកន្លែងចាក់វ៉ាក់សាំង និងសួរសុខទុក្ខកុមារមកទទួលចាក់វ៉ាក់កូវីដ-១៩ នៅក្នុងសាលាបឋមសិក្សាកន្ទ្រាំង ស្ថិតក្នុងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។