នាព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ លោកជំទាវ ឯម ផល្លាមុនី សមាជិកាគណៈកម្មការទី១០ ព្រឹទ្ធសភា សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការបម្រើការនៅរដ្ឋបាលស្រុកប្រាសាទបាគង ដឹកនាំដោយលោក សូរ ប្លាតុង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទបាគង ដើម្បីស្វែងយល់ការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកុមារ ផ្សព្វផ្សាយពីការទប់ស្កាត់ និងការរៀនរស់ក្នុងបរិបទកូវីដ-១៩ ការងារចែកបណ្ណចាក់វ៉ាក់សាំង ការងារពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ការដោះស្រាយបញ្ហាទូទៅជូនប្រជាពលរដ្ឋ និងការត្រៀមចុះផ្តល់ជំនួយដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ស្ថិតនៅសាលាស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្នុងឱកាសនោះ លោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ៩០០,០០០រៀល ជូនដល់អាជ្ញាធរស្រុកផងដែរ។