នៅល្ងាចថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យនៃព្រឹទ្ធសភា បានផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា ក្នុងសម័យប្រជុំលើកទី៧ ព្រឹទ្ធសភានីតិកាលទី៤ ស្ថិតនៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ។