ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចូលរួមប្រជុំក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ តាមប្រព័ន្ធនិម្មិត
ថ្ងៃសុក្រ ទី17 ខែកញ្ញា ឆ្នាំ2021
នារសៀលថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ ក្រោមអធិបតីភាព ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ តាមប្រព័ន្ធនិម្មិត(Online) ដោយមានរបៀបវារៈ ដូចខាងក្រោម៖
១.ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា។
២.ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
៣.ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់។
៤.ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧។
៥.ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។
៦.ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
៧.ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការប្រកួតប្រជែង។ ស្ថិតនៅសាលប្រជុំគណៈកម្មការទី១០ វិមានព្រឹទ្ធសភា៕
អត្ថបទពាក់ព័ន្ធ