នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ នៃព្រឹទ្ធសភា សមាជិកក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ២ រួមជាមួយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរដោយលោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រូពេទ្យ ដែលកំពុងចាក់វ៉ាត់សាំងប្រឆាំងកូវីត-១៩ ជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពនានាសរុប ១១កន្លែង ស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ គណៈប្រតិភូបាននាំយកអំណោយឧបត្ថម្ភដល់ក្រុមគ្រូពេទ្យទាំង១១ទីតាំង ក្នុងទីតាំងនីមួយៗទទួលបាន៖ ទឹកសុទ្ធ vital ចំនួន១០កេះ អាល់កុលចំនួន៣០លីត្រ ស្រោមដៃធុនល្អចំនួន១០០គូរ ម៉ាស់ចំនួន១០ប្រអប់ អាវ Pcc.ចំនួន១០សម្រាប់ សំឡីជូតចំនួន២ដុំធំ ដបអាល់កុលចំនួន៥ដប ថ្នាំពេទ្យមួយចំនួន និងឧបត្ថម្ភដោយឡែកក្រុមគ្រូពេទ្យបង្អែកស្រុកចំនួន១៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០ដុល្លាផងដែរ៕