Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

មហាសន្និបាតAIPA លើកទី៤២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថៃ្ងទី២៥ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ផ្សាយចេញពីប្រទេសប្រ៊ុយណេ
 ថ្ងៃអង្គារ៍ ទី​24 ខែសីហា ឆ្នាំ​2021

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៨:៣០ ដល់ម៉ោង១១:០០ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ ព្រឹទ្ធសភាបានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃមហាសន្និបាតអាយប៉ាលើកទី៤២ ដឹកនាំដោយ ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការទី៥ រដ្ឋសភា។

គណៈកម្មាធិការនយោបាយ ធ្វើការពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងសេចក្ដីសម្រេចនៃរបៀបវារៈចំនួន៥ រួមមាន៖
១.របាយការណ៍កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអ្នកនយោបាយអាយប៉ាលើកទី១២
២.សេចក្តីព្រាងសេចក្តីសម្រេចស្តីពី “ការលើកកម្ពស់ការការពារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីធន់នឹងលំហរអ៊ីនធឺណែតមួយនៅក្នុងអាស៊ាន”(ស្នើដោយប្រទេសព្រុយណេ)
៣.សេចក្តីព្រាងសេចក្តីសម្រេចស្តីពី “ការលើកកម្ពស់សន្តិសុខមនុស្សជាតិនៅក្នុងបរិយាប័ន្នឌីជីថលសម្រាប់អាស៊ាន”(ស្នើដោយប្រទេសម៉ាឡេស៊ី)
៤.សេចក្តីព្រាងសេចក្តីសម្រេចស្តីពី “ជម្រុញការទូតសភា ដើម្បីឆ្ពោះទៅសហគមន៍អាស៊ាន”(ស្នើដោយប្រទេសថៃ) និង
៥.គាំទ្រសភា ចំពោះស្ថានការណ៍នៅប្រទេស មីយ៉ាន់ម៉ា(ស្នើដោយប្រទេសឥណ្ឌូនេស៉ី)
——–
មហាសន្និបាតAIPA លើកទី៤២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថៃ្ងទី២៥ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ផ្សាយចេញពីប្រទេសប្រ៊ុយណេ។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី