Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ឡាន់ ឆន និងសហការី នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃវត្តសេតហត្ថី (វត្ត ដំរិល)
 ថ្ងៃព្រហស្បតិ៍ ទី​29 ខែកក្កដា ឆ្នាំ​2021

ឯកឧត្តម ឡាន់ ឆន និងសហការី នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃវត្តសេតហត្ថី (វត្ត ដំរិល)
===============
នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ រួមជាមួយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ ព្រមទាំងសហការី បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃគង់នៅវត្តសេតហត្ថី ហៅវត្តដំរិល ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា។ ទេយ្យទានប្រគេនព្រះសង្ឃនាឱកាសនោះ រួមមានៈ អង្ករ០៨បេ ស្លាដក់០៧កញ្ចប់ ទឹកសុទ្ធ២០កេស ទឹកដោះគោ ០២កំប៉ុងធំ ទឹកស៊ីអ៊ីវ២០យួ ទឹកត្រី២០យួ ប្រេងឆា១០ដប បាកាស០៧កេះ មីម៉ាម៉ា០២កេសធំ និងថវិការចំនួន ១,៤០០,០០០រៀល ស្ថិតនៅភូមិដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី