Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ឡាន់ ឆន នាំយកទេយ្យទាន និង ទៀន វស្សាវេរប្រគេន ព្រះសង្ឃ នៅវត្តភ្នំហាន់ជ័យ
 ថ្ងៃអាទិត្យ ទី​18 ខែកក្កដា ឆ្នាំ​2021

ឯកឧត្តម ឡាន់ ឆន នាំយក ទេយ្យទាន និង ទៀន វស្សាវេរប្រគេន ព្រះសង្ឃ នៅវត្តភ្នំហាន់ជ័យ
===============
នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញនាំយកទៀន វស្សា ចំនួន២គូរ និងទេយ្យទាន ដូចជា ស្លាដក់១គូរ អង្គរ៥០kg ត្រីខរ២យួរ ទឹកដោះគោ៣យួរ ម៉ាស់៥ប្រអប់ ទឹកសុទ្ធ ៤កេស ទឹកសុីអ៊ីវ១យួរ អំបិល ស្ករ តែ កាហ្វេ មីសួរ ទៀន ធូប ព្រមទាំងបច្ច័យចំនួន ១,១០០,០០០រៀល (មួយលានដប់សែនរៀល) ទៅ វេរប្រគេន ព្រះសង្ឃគង់ នៅវត្តភ្នំហាន់ជ័យ ស្ថិតនៅឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី