Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ឡាន់ ឆន បាន​អញ្ជើញ​ចូល​រួម​ជា​គណៈអធិបតី​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផលនានា​ឆ្នាំ២០២០ និង​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើកទី៤៤ នៃ​ទិវា​ចងចាំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់ សម្ដេចពិជ័យសេនា
 ថ្ងៃអាទិត្យ ទី​20 ខែមិថុនា ឆ្នាំ​2021

នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានាឆ្នាំ២០២០ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២១) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាពារជាតិ និងឯកឧត្តមរដ្ឋមន្រ្ដីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី