ឯកឧត្តម ឡាន់ ឆន បានអញ្ជើញចុះពិនិត្យទំនប់ទឹកថេ និងពិនិត្យប្រភពទឹកចេញ អណ្តូងស្វាយ ស្រុកត្បូងឃ្មុំ
ថ្ងៃសុក្រ ទី18 ខែមិថុនា ឆ្នាំ2021
ឯកឧត្តម ឡាន់ ឆន អញ្ជើញចុះពិនិត្យទំនប់ទឹកថេ និងពិនិត្យប្រភពទឹកចេញ អណ្តូងស្វាយ ស្រុកត្បូងឃ្មុំ
============
នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១
ឯកឧត្តម ឡាន់ ឆន លេធិការគណៈកម្មការទី១០
ព្រឹទ្ធសភា សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អមដំណើរដោយ ឯកឧត្តម កេង ប៊ុណ្ណា អភិបាលរងខេត្ត និងមន្ត្រីមន្ទីរនានាជុំវិញខេត្ត, លោក សេង សុខឿន អភិបាលស្រុកត្បូងឃ្មុំ និងមន្ត្រីការិយាល័យនានាជុំវិញស្រុក, ក្រុមប្រឹក្សាឃុំស្រឡប់ និងឃុំគរ បានអញ្ជើញចុះពិនិត្យទំនប់ទឹកថេ ឃុំគរ និងពិនិត្យប្រភពទឹកចេញអណ្តូងស្វាយ ឃុំស្រឡប់ ដើម្បីសម្របសម្រួល និងលើកគម្រោងដោះស្រាយទឹកឲ្យប្រជាកសិករដាំដុះ និងបង្កបង្កើនផល ស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។