Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ឡាន់ ឆន អញ្ជើញចុះពិនិត្យប្រឡាយធារាសាស្រ្ត និងបង្គោលព្រំដីអភិរក្សតំបន់បឹងការដេ
 ថ្ងៃអង្គារ៍ ទី​1 ខែមិថុនា ឆ្នាំ​2021

ឯកឧត្តម ឡាន់ ឆន អញ្ជើញចុះពិនិត្យប្រឡាយធារាសាស្រ្ត និងបង្គោលព្រំដីអភិរក្សតំបន់បឹងការដេ
============
នាព្រឹកថ្ងៃអង្គារ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ រួមជាមួយឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អមដំណើរដោយលោក អ៊ី សាហាក់ ប្រធានក្រុមប្រឹក្សាស្រុកក្រូចឆ្មារ លោក សយ ទូច អភិបាលស្រុក ព្រមទាំងមន្ត្រីរាជការថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំឈូក និងលោកមេភូមិបារាយណ៍ បានអញ្ជើញចុះពិនិត្យលទ្ធផលនៃការបោះបង្គោលព្រំដីអភិរក្ស និងអភិវឌ្ឍន៍តំបន់ព្រៃលិចទឹក និងពិនិត្យលទ្ធផលនៃការជីកប្រឡាយប្រព័ន្ធធារាសាស្ត្រ ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន តាមរយៈឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅតំបន់បឹងការដេ ភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ។
តាមការបង្ហាញរបស់លោកអភិបាលស្រុក ផ្ទៃដីអភិរក្ស និងអភិវឌ្ឍន៍មានទំហំជាង១,៥០០ហិតា ក្នុងនោះផ្ទៃទឹកបឹងជាង៣០០ហិតាដែលមានទំនប់ទឹក និង ទំនប់ង្ហៀរ ព្រមទាំងទ្វារទឹកជាច្រើនកន្លែង ព្រមទាំងមានប្រឡាយទឹកជាច្រើនខ្សែរ។
ក្នុងឱកាសនោះ ឯកឧត្តមឡាន់ ឆន និង ឯកឧត្តម ឆាយ វណ្ណា បានសំណេះសំណាល និងលើកសរសើរដល់ក្រុមការងារ និងរដ្ឋបាលដែនដីស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងជម្រុញឲ្យបន្តខិតខំសម្រេចការងារកាន់តែប្រសើរថែមទៀត។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី