Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ឡាន់ ឆន អញ្ជើញចុះពិនិត្យសមិទ្ធផលនានា ក្នុងវត្តឥន្ឋរិទ្ឋី និងខ្លោងទ្វារវត្ត (ហៅវត្តបារាយណ៍)
 ថ្ងៃអង្គារ៍ ទី​1 ខែមិថុនា ឆ្នាំ​2021

ឯកឧត្តម ឡាន់ ឆន អញ្ជើញចុះពិនិត្យសមិទ្ធផលនានា ក្នុងវត្តឥន្ឋរិទ្ឋី និងខ្លោងទ្វារវត្ត (ហៅវត្តបារាយណ៍)
============
នាព្រឹកថ្ងៃអង្ការ ទី ០១ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តមឡាន់ ឆន លេខាធិការគណៈកម្មការទី១០ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញចុះពិនិត្យសមិទ្ធផលនានា ក្នុងវត្តឥន្ឋរិទ្ឋី និងខ្លោងទ្វារវត្ត (ហៅវត្តបារាយណ៍) ដោយមានការចូលរួមពីលោក អ៊ី សាហាក់ ប្រធានក្រុមប្រឹក្សាស្រុកក្រូចឆ្មារ លោក សយ ទូច អភិបាលស្រុក ព្រមទាំងមន្ត្រីរាជការថ្នាក់ស្រុក លោកមេឃុំឈូក និងសមាជិកក្រុមប្រឹក្សាឃុំឈូក ប្រធានភូមិបារាយណ៍ផងដែរ។ សមិទ្ធផលនានាខាងលើជាអំណោយឧបត្ថម្ភពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានដំណើរការសាងសង់បានប្រមាណ៨០% ស្ថិតនៅក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី