Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ហែម ខន បាន​ចុះ​ជួប​ក្រុម​ប្រឹក្សា​ស្រុក​សំរោងទង ក្រុម​ការងារ ព្រមទាំង​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ទាំង១៥ របស់​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
 ថ្ងៃសៅរ៌ ទី​29 ខែឧសភា ឆ្នាំ​2021

ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៧ បានចុះជួបក្រុមប្រឹក្សាស្រុកសំរោងទង ក្រុមការងារ ព្រមទាំងប្រធានក្រុមប្រឹក្សាឃុំទាំង១៥ របស់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សរុបចំនួន ៣៧នាក់ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១៦៣/០៥២១/សសគក ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្ដិទី៥ ឆ្នាំ២០២២ និងបានសំណូមពរឱ្យអាជ្ញាធរបន្តការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តឱ្យបានតឹងរឹងបំផុតនូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម របស់ក្រសួងសុខាភិបាល ដើម្បីជៀសឱ្យបានអំពីការឆ្លងនូវជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតតាមបណ្តាឃុំក្នុងភូមិសាស្រ្តស្រុកសំរោងទង។ នាឱកាសនោះឯកឧត្តមបានឧបត្ថម្ភមន្ត្រីស្រុក មន្ត្រីឃុំ ដែលបានចូលរួមចំនួន ៣៧នាក់ សរុបថវិកាចំនួន ៨០០ ០០០រៀល (ប្រាំបីរយពាន់រៀលគត់)។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី