Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ឧបត្ថម្ភ​ថវិកា​ចំនួន ១០,០០០ដុល្លារ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ ១៩ ដល់​រដ្ឋបាល​ស្រុក​កណ្តាល​ស្ទឹង
 ថ្ងៃអាទិត្យ ទី​25 ខែមេសា ឆ្នាំ​2021

ឯកឧត្តម ម៉ម ប៊ុននាង ឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដល់រដ្ឋបាលស្រុកកណ្តាលស្ទឹង
…….
នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា និងលោកជំទាវ បានផ្តល់នូវថវិកាឧបត្ថម្ភចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ដល់រដ្ឋបាលស្រុកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីប្រើប្រាស់ក្នុងការឧបត្តម្ភបន្តដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ឯកឧត្តមប្រធាន បានផ្តាំផ្ញើដល់រដ្ឋបាលស្រុកកណ្តាលស្ទឹង ឱ្យបន្តផ្សព្វផ្សាយសារាចរណែនាំ និងសេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់គោរពប្រតិបត្តិឱ្យបានម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម មិនចេញក្រៅផ្ទះបើមិនមានការចាំបាច់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍យើង។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី